ទិវាសេរីភាពសារព័ត៌មានពិភពលោក ៖ ហេតុអ្វីការទទួលបានព័ត៌មានមានសារៈសំខាន់នៅកម្ពុជា?

            នៅថ្ងៃនេះជាការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកជាការផ្តួចផ្តើមប្រចាំឆ្នាំក្នុងគោល បំណងលើកកម្ពស់និងការពារសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក។ គោលការណ៍សំខាន់នៃទិវាសេរីភាពសារព័ត៌មានឆ្នាំនេះគឺផ្តោតទៅលើការទទួលបានព័ត៌មាន ដែលជាលក្ខខណ្ឌសំខាន់មួយនៃលទ្ធិប្រជាធិបតេយ្យដែលមានលក្ខណៈចូលរួមពិតប្រាកដ ដែល “អនុញ្ញាតឱ្យមានការតាមដានជាសាធារណៈ ការពិនិត្យមើល ការចូលរួម និងការពង្រឹងអំណាច”។

            នាពេលថ្មីៗនេះ ឯកសារប៉ាណាម៉ា (Panama Papers) បានបញ្ចេញឈ្មោះអ្នកលាក់លុយ (ដែលនៅក្នុងនោះក៏មានបង្ហាញឈ្មោះរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាផងដែរ)។ ការទទួលបានព័ត៌មានគឺមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងរហូតដល់ការលើកកម្ពស់អភិបាលកិច្ចល្អ។ ការធានាដល់ការទទួលបានព័ត៌មានមានសារៈសំខាន់នៅកម្ពុជា ដោយសារអំពើពុករលួយបានចាក់ឫសយ៉ាងមាំនៅកម្ពុជាបាន។

            ដើម្បីចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះ ម.ស.ម.ក ចេញផ្សាយប័ណ្ណព័ត៌មានជាដែលជាផ្នែកនៃយុទ្ធនាការតាមរយៈបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីគូសបញ្ជាក់ពីស្ថានភាពនៃសេរីភាពសារព័ត៌មាននិងការទទួលបានព័ត៌មាននៅកម្ពុជា។ យុទ្ធនាការតាមបណ្តាញផ្សព្វផ្សាយសង្គមនេះនឹងធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុក និង ទ្វីតធើរបស់ ម.ស.ម.ក។

ប័ណ្ណព័ត៌មានមួយក្នុងចំណោមប័ណ្ណព័ត៌មានផ្សេងទៀតរបស់ ម.ស.ម.ក

ប័ណ្ណព័ត៌មានមួយក្នុងចំណោមប័ណ្ណព័ត៌មានផ្សេងទៀតរបស់ ម.ស.ម.ក

ម្យ៉ាងទៀត ម.ស.ម.ក បានសួរអ្នកសារព័ត៌ក្នុងស្រុកមួយចំនួនថា “ហេតុអ្វីការទទួលបានព័ត៌មានមានសារៈសំខាន់នៅកម្ពុជា?” ដោយទទួលបានការឆ្លើយតបដូចខាងក្រោម ៖

«ព្រោះពួកយើងជាមនុស្សក្នុងសង្គមប្រជាធិបតេយ្យ បើសិនជាសូម្បីតែព័ត៌មានពិតក៏យើងគ្មានសិទ្ធិទទួល បាននោះពួកយើងមិនខុសអីពីជនគល់ឈើឡើយ»

លោក វណ្ណ វិចារ (អ្នកសារព័ត៌មាន)

«សិទ្ធិទទូលបានព័ត៌មានគឺជាសិទ្ធិរបស់មនុស្សគ្រប់រូប ដើម្បីទទួលបានព័ត៌មានជាសាធារណៈដែលបានកាន់ កាប់ដោយស្ថាប័នសាធារណៈនិងក្នុងករណីខ្វះព័ត៌មានដែលកាន់កាប់ដោយស្ថាប័នឯកជន។ សិទ្ធិទទួលបាន ព័ត៌មានមានប្រយោជន៍សម្រាប់មនុស្សគ្រប់រូបរួមទាំងរដ្ឋាភិបាលអ្នកសារព័ត៌មាន សិស្ស កសិករ ប្រជាពលរដ្ឋ ក្នុងសហគមន៍ និងក្រុមដែលងាយរងគ្រោះផ្សេងទៀត»។

អ្នកស្រី សា សំដៀត (អ្នកសារព័ត៌មានពលរដ្ឋ)

«យើងដឹងហើយថា ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យដំណើរការ ប្រជាពលរដ្ឋត្រូវមានសិទ្ធិដឹងនូវព័ត៌មានទាំងឡាយដែលពួកគេគួរតែដឹងឬចាំបាច់ត្រូវដឹងរួមជាមួយនឹងគណនេយ្យភាពនៃការដឹកនាំ។ ហេតុដូច្នេះនៅកម្ពុជាក្នុងនាមជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ សិទ្ធិនៃការទទួលបានព័ត៌មានគួរត្រូវបានធានាដោយច្បាប់មួយដ៏ល្អស្របតាមគោលការណ៍អន្ដរជាតិ»។

កញ្ញា អ៊ឹម រចនា (អ្នកសារព័ត៌មាន)

«…កម្ពុជាចាំបាច់ត្រូវមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីជួយអ្នកដែលធ្វើការងារសកម្ម ដើម្បីអនាគត ល្អប្រសើរ»។

លោក ញឹម សុខន (អ្នកសារព័ត៌មាន)

«… នៅក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដមិនគួរគ្មានសិទ្ធិទទួលបានព័ត៌មាន (right to know) ទាល់តែ សោះ។ ការទទួលបានព័ត៌មានគ្រប់គ្រាន់វាជាមូលដ្ឋានគ្រឹះមួយសម្រាប់ពលរដ្ឋធ្វើការ សម្រេចចិត្តដ៏ ត្រឹមត្រូវ មួយ និងដឹងពីស្ថានភាពរបស់ប្រទេសជាតិខ្លួនផងដែរ»។

លោក ផាក់ ស៊ាងលី (អ្នកសារព័ត៌មាន)

«អវត្តមាននៃច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានគឺជាឧបសគ្គធំមួយសម្រាប់រូបខ្ញុំក្នុងការស្វែងរកព័ត៌មានពិតដើម្បីផ្សព្វផ្សាយជូនដល់សាធារណជនករណីអំពើពុករលួយជាច្រើនអាចនឹងត្រូវបានរាយការណ៍ មន្ត្រីពុករលួយជា ច្រើនអាចនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់… ប្រសិនជាមានច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន។ ខ្ញុំជឿ ជាក់ថា បើសិនជាសិទ្ធិទទួលបានព័ត៌មាន ត្រូវបានធានាដោយ ច្បាប់ ហើយអនុវត្តបានត្រឹមត្រូវ នោះលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជានឹងប្រព្រឹត្តទៅដោយរលូន»។

កញ្ញា ចេង ម៉េងជូ (អ្នកសារព័ត៌មាន)

« ខ្ញុំជឿយ៉ាងមុតមាំថាសិទ្ធិទទួលបានព័ត៌មានពិតជាមានសារៈសំខាន់ណាស់នៅក្នុងប្រទេសកម្ពុជាក្នុងការធានានូវដំណើរការល្អនៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ…ការទទួលបានព័ត៌មានគឺជាផ្នែកមួយនៃសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ដើម្បីធានាពីតម្លាភាពរបស់រដ្ឋាភិបាល»

« លើសពីនេះទៀត សេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការតាមដាន និងពិនិត្យមើលទៅលើការធ្វើសេចក្តីសម្រេចរបស់រដ្ឋាភិបាលដើម្បីការអភិវឌ្ឍដោយមិនបង្កមហន្តរាយដល់ពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការបន្លឺសំឡេង ប្រឆាំង នឹងអំពើអយុត្តិធម៌ក្នុងសង្គម និងបង្កើនតម្លៃនៃសេរីភាព»។

លោក តាំង វីដា (អ្នកសារព័ត៌មាន)

តើអ្នកមានទស្សនៈយ៉ាងណាអំពីការទទួលបានព័ត៌មាននៅកម្ពុជា? សូមចូលរួមចែករំលែកគំនិតរបស់អ្នកនៅផ្នែកមតិយោបល់ខាងក្រោម !

Advertisements

One thought on “ទិវាសេរីភាពសារព័ត៌មានពិភពលោក ៖ ហេតុអ្វីការទទួលបានព័ត៌មានមានសារៈសំខាន់នៅកម្ពុជា?

  1. Pingback: World Press Freedom Day: why is access to information important in Cambodia? | The Sithi Blog

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s